កញ្ញា Doung Sophanila: An Inspirational Study Abroad Experience: Doung Sophanila at LA TROBE UNIVERSITY
កញ្ញា Doung Sophanila គឺជានិស្សិតអាហារូបករណ៍ដែលកំពុងសិក្សាសិក្សា Bachelor of Business នៅ LA TROBE UNIVERSITY ប្រទេសអូស្ត្រាលី ។
តាមការបទបង្ហាញរបស់កញ្ញា ប្រទេសអូស្ត្រាលីជាប្រទេសដែលពោពេញទៅដោយសាលានិងសាកលវិទ្យាល័យល្បីៗនិងមានគុណភាពខ្ពស់ក្នុងការអប់រំបណ្ដុះបណ្ដាលចំណេះដឹងចំណេះវិជ្ចាទៅតាមមុខវិជ្ចាផ្សេងៗនិងតាមចំណងចំណូលចិត្ដរបស់សិស្សានុសិស្សដែលចង់សិក្សា។ បូករួមជាមួយនិងក្ដីស្រមៃរបស់កញ្ញាដែលមានបំណងពង្សប្រាថ្នាតាំងពីនៅតូច ដែលចង់មកបន្ដការសិក្សានៅបរទេសដូចនេះកញ្ញាក៏បានសម្រេចចិត្ដជ្រើសរើសប្រទេសអូស្ត្រាលី ជាប្រទេសដែលមានសក្ដានុពលនិងជាប្រទេសក្នុងក្ដីស្រមៃរបស់កញ្ញាសម្រាប់បន្ដការសិក្សានៅក្រៅប្រទេស។ ម្យាងវិញទៀតកញ្ញាបានមើលឃើញអំពីឱកាសអាហារូបករណ៍បានក្លាយជាចំណុចចាប់អារម្មណ៍មួយរបស់កញ្ញាក្នុងការសម្រេចចិត្តទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីដោយបានមើលឃើញអំពីសាកលវិទ្យាល័យ LA TROBE UNIVERSITY ថាជាសាលាដែលមានសកា្តនុពលខ្លាំងនៅ Melbourne ប្រទេសអូស្ត្រាលី ។
តាមបទបង្ហាញពិសោធន៍របស់កញ្ញាផ្ទាល់ក្នុងការសិក្សានៅសាកលវិទ្យាល័យ LA TROBE UNIVERSITY កញ្ញាបានទទួលបានបរិយាកាសមួយដ៏ល្អបំផុតក្នុងកាសិក្សាបន្ថែមពីនេះទៀតសាលាបានផ្ដល់នៅការយកចិត្ដទុកដាក់ក្នុងការមើលថែរក្សានិងផ្ដល់ទំនុកចិត្ដដល់សិស្សានុសិស្សដែលទៅសិក្សានៅទីនោះ ។ មូលហេតុដែលកញ្ញាសម្រេចចិត្ដជ្រើសរើមុខជំនាញ Bachelor Of Business ក៏ព្រោះតែក្ដីស្រមៃរបស់កញ្ញាតាំងពីតូចដែលមានគោលបំណងក្នុងបង្កើតនៅអាជីវកម្មផ្ទាល់ខ្លួន។ លើសពីនេះទៀត ខណៈពេលសិក្សានៅសាកលវិទ្យាល័យនោះ សាលាក៏មាននៅកម្មវិធីសិក្សាថ្មីៗ សម្រាប់ផ្ដល់ឲសិស្សនិងក្នុងនោះផងដែលសាលាមាននៅការអនុវត្ដផ្ទាល់ទៅតាមវគ្គសិក្សានីមួយៗ ជាមួយកម្មវិធីមួយចំនួនសម្រាប់បង្កើតនៅបរិយាកាការសិក្សាឲកាន់តែសប្បាយផងដែរ ។ ចំពោះការសិក្សានៅក្រៅប្រទេសកញ្ញាបានទទួលបានបទពិសោធន៍ថ្មីៗ ដូចជាការផ្លាស់ផ្ដូរនិងយល់ដឹងពីវប្បធម៌ជីវប្រវត្ដិរបស់ជាតិសាសដទៃនិងបានសិក្សាបន្ថែមទៀតទៅលើចំណេះដឹងទូទៅរបស់ប្រទេសអូស្ត្រាលីនៅក្នុងសាលាផងដែរម្យ៉ាងទៀតកញ្ញាក៏បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះការសិក្សារស់នៅក្រៅប្រទេសតែម្នាក់ឯងដែលធ្វើឱ្យកញ្ញាមានភាពម្ចាស់ការលើខ្លួននិងមានភាពក្លាហានក្នុងកាសម្រេចចិត្ដទៅលើអ្វីមួយដោយខ្លួនឯង។ ចំពោះការរស់នៅសាលាក៏បានផ្ដល់នៅនូវទីកន្លែងស្នាក់នៅដ៏សមរម្យទៅដល់សិស្សនុសិស្សដែលសិក្សានៅសកលវិទ្យាល័យនោះផងដែរ ។
លើសពីនេះកញ្ញាបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានបំណងចង់ទៅសិក្សានៅបរទេសឬប្រទេសអូស្ត្រាលី សិស្សានុសិស្សគួរតែដាក់ពាក្យទៅសាលា LA TROBE UNIVERSITY ដើម្បីទទួលបានឱកាសជាច្រើនពីខាងសាលា។ កញ្ញាក៏បានជម្រុញឪ្យសិស្សានុសិស្សក្នុងការខិតខំរៀនសូត្របន្ថែមទៀតដើម្បីទទួលជោគជ័យជាមួយឱកាសថ្មីៗនិងអភិវឌ្ឍខ្លួនឪ្យរីកចម្រើនទៅមុខទៀត ។
ចង់ដឹងព័ត៌មានបន្ថែមកញ្ញាបានលម្អិតអំពីបទពិសោធន៍ការសិក្សានៅសាកលវិទ្យាល័យ LA TROBE UNIVERSITY របស់កញ្ញា Doung Sophanila សូមចូលទស្សនាវីដេអូ សម្ភាសន៍របស់គាត់ជាមួយនឹង WEduAbroad ដែលមាននៅក្នុងលីងខាងក្រោមនេះ៖ WEduAbroad Official
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at 023 902 903 | 017 54 83 54 | 081 63 63 60 (available in Telegram)