កម្មវិធី «មគ្គុទ្ទេសក៍សម្រាប់អ្នកដឹកនាំវ័យក្មេង ២០២៤» Young Generation Leaders 2024
មគ្គុទេ្ទសក៍សម្រាប់អ្នកដឹកនាំវ័យក្មេង “Young Generation Leaders 2024” បានត្រឡប់មកវិញម្ដងទៀតហើយ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យ ជាមួយស្ថាប័នដែលឈានមុខគេនៅលេីពិភពលោកផ្នែក “ភាពជាអ្នកដឹកនាំ” “The John Maxwell Leadership Certified Team”. លើសពីនេះទៅទៀតយើងទាំងអស់គ្នានឹងបានជួបជាមួយនឹងវាគ្មិនកិត្តិយសពិសេសៗ ដែលពោរពេញទៅដោយសមត្ថភាព ជំនាញ និងភាពជាអ្នកដឹកនាំ នៅក្នុងកម្មវិធីផ្ទាល់។
តើអ្នកបានត្រៀមខ្លួនរួចហើយឬនៅក្នុងការចូលរួមជាចំណែកមួយនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនាពេលខាងមុខ?
កម្មវិធីដ៏អស្ចារ្យនេះបង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលជូនទៅកាន់យុវជន មិត្តនិស្សិតនិងអ្នកដឹកនាំវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើប្រធានបទសំខាន់ៗបីដូចខាងក្រោម៖
- សិល្បៈនៃការដឹកនាំខ្លួនឯងឲ្យមានប្រសិទ្ធភាព
- សិល្បៈនៃការដឹកនាំក្រុមឲ្យមានប្រសិទ្ធភាព
- សិល្បៈនៃការដឹកនាំស្ថាប័នឲ្យមានប្រសិទ្ធភាព
- ហេតុអ្វីយុវជន និងសិស្សនិស្សិតចាំបាច់ត្រូវមានភាពជាអ្នកដឹកនាំ?
ភាពជាអ្នកដឹកនាំពិតជាសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង ដឹកនាំក្រុមការងារ និងស្ថាប័ន ឪ្យមានផលិតភាពការងារកាន់តែខ្ពស់ និងសម្រេចបាននូវភាពជោគជ័យកាន់តែប្រសើរឡើង។
ដោយមើលឃើញអំពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំនេះហើយទើបវិទ្យាស្ថានមគ្គុទ្ទេសក៍នៃសាកលវិទ្យាល័យបញ្ញាកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹង “The John Maxwell Leadership Certified Team” បង្កើតឪ្យមានកម្មវិធីនេះឡើងដែលជារដូវកាលទី៤។
កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលទៅកាន់យុវជន មិត្តនិស្សិតនិងអ្នកដឹកនាំវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើប្រធានបទសំខាន់ៗបីដូចខាងក្រោម៖
- សិល្បៈនៃការដឹកនាំខ្លួនឯងឲ្យមានប្រសិទ្ធភាព
- សិល្បៈនៃការដឹកនាំក្រុមឲ្យមានប្រសិទ្ធភាព
- សិល្បៈនៃការដឹកនាំស្ថាប័នឲ្យមានប្រសិទ្ធភាព។
លើសពីនេះទៅទៀតយើងទាំងអស់គ្នានឹងបានជួបជាមួយនឹងវាគ្មិនកិត្តិយសពិសេសៗ ដែលពោរពេញទៅដោយសមត្ថភាព ជំនាញ និងភាពជាអ្នកដឹកនាំ នៅក្នុងកម្មវិធីផ្ទាល់។ - វាគ្មិនណាខ្លះដែលនឹងចូលរួមក្នុងកម្មវិធីនេះ?
វាគ្មិនដែលនឹងបកស្រាយទៅប្រធានចំនួនបីសំខាន់ (Main Speakers)៖
- កញ្ញា សេង ហ្គេកលី អ្នកនិពន្ធវ័យក្មេងនិងជាវាគ្មិនកត្តិយសក្នុងកម្មវិធីនិយាយជាសាធារណៈ ដែលនឹងបកស្រាយទៅលើប្រធានបទ៖ សិល្បៈនៃការដឹកនាំខ្លួនឯងឲ្យមានប្រសិទ្ធភាព
- លោក ង៉ែត សុខឡា អគ្គនាយកនៃវិទ្យស្ថានមគ្គុទ្ទេសក៍ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលនឹងបកស្រាយទៅលើប្រធានបទ៖ សិល្បៈនៃការដឹកនាំក្រុមឲ្យមានប្រសិទ្ធភាព
វាគ្មិនកិត្តិយស (Keynote Speakers)
-លោកតា បណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាប្រធាននៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
-សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-ឯក ឧត្តម វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជាអ្នកនិពន្ធសៀវភៅ “គ្មាននរណាកើតមកក្រទេ” - នៅក្នុងកម្មវិធីនេះ មានសកម្មភាពអ្វីខ្លះ?
-ការចែករំលែកពីវាគ្មិនខាងលើទៅលើប្រធាននីមួយៗ
-ការពិភាក្សាតុមូលទៅលើប្រធានបទចម្បងរបស់យើង
-ការសួរ ឆ្លើយពីសំណាក់អ្នកចូលរួម និងវាគ្មិនកិត្តិយស
-ការសម្ដែងសិល្បៈផ្សេងៗ
-មានការដាក់បង្ហាញស្ដង់មួយចំនួនរបស់ដៃគូសហការ និងដៃគូឧបត្តម្ភ ព្រមទាំងមានការផ្តល់ជូនវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ
-និងមានការថតរូបជាមួយថ្នាក់ដឹកនាំ និងវាគ្មិនកិត្តិយសទាំងអស់ផងដែរ។ - តើអ្នកណាខ្លះដែលអាចចូលរួមកម្មវិធីនេះបាន?
បុគ្គលិកគ្រប់ជាន់ថ្នាក់នៅតាមស្ថាប័ននានា ជាពិសេសសម្រាប់បងប្អូនសិស្សនិស្សិត និងយុវជនទូទៅ អាចចូលរួមកម្មវិធីសិក្ខាសាលាដ៏អស្ចារ្យនេះបានគ្រប់ៗគ្នា។ - ព័ត៌មានលម្អិតអំពីកម្មវិធី :
-កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤
-ពេលវេលា: ម៉ោង ១:០០- ៥:០០ រសៀល
- ទីតាំង: មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)
-តម្លៃសំបុត្រចូលរួម: ៥ ដុល្លា (សម្រាប់ការចំណាយទៅលើទីតាំង ទឹក ភេសជ្ជៈ និងផ្សេងៗ