កញ្ញា BUNTHUON Kanneka ជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែក Computer of Science ដែលកំពុងបន្តការសិក្សានៅ Trinity College ប្រទេសអូស្រ្តាលី។
ប្រទេសអូស្រ្តាលី គឺជាប្រទេសដែលមានសក្តានុពលខ្ពស់នៅក្នុងវិស័យអប់រំ និងសម្បូរទៅដោយស្ថាប័នសិក្សាជាច្រើនក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗសម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សារបស់ពួកគេ។ បច្ចុប្បន្ននេះ យើងបានសង្កេតឃើញពីសន្ទុះរបស់សិស្សានុសិស្សដែលមានបំណងចង់ទៅបន្តការសិក្សានៅបរទេស ពិសេសនៅក្នុងប្រទេសអូស្រ្តាលីដែលសម្បូរទៅដោយនិស្សិតកម្ពុជាដែលចង់ទៅសិក្សានៅទីនោះ។ ដូច្នេះ កញ្ញា BUNTHUON Kanneka ជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែក Computer of Science ដែលកំពុងបន្តការសិក្សានៅ Trinity College ប្រទេសអូស្រ្តាលី។
Trinity College ជាមហាវិទ្យាល័យតម្រង់ទិសមួយឆ្ពោះទៅកាន់ថ្នាក់សាកលវិទ្យាល័យដែលផ្តល់នូវកម្មវិធីសិក្សាតាមកម្រិតដូចជា៖ ក្នុងកម្រិត Foundation Studies program, Diploma program, English language program និងផ្សេងៗទៀតក្នុងការផ្តល់ជូនដល់សិស្សានុសិស្សដើម្បីត្រៀមខ្លួនបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ។ Trinity College បានផ្តល់នូវសហគមន៍ដ៏រស់រវើកដែលរួមបញ្ចូលសម្រាប់សិស្សានុសិស្សរបស់ខ្លួនដោយមានការរៀបចំព្រឹត្តិការណ៍សង្គម និងវប្បធម៌ផ្សេងៗពេញមួយឆ្នាំ ក៏ដូចជាមានក្លឹបសិក្សា និងកម្មវិធីសង្គមជាច្រើនដែលបំពេញចំណាប់អារម្មណ៍សិស្សានុសិស្សដើម្បីបន្តចំណង់ចំណូលចិត្តរបស់ពួកគេក្រៅពីការសិក្សា។ កញ្ញានឹងធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ដោយលើកឡើងនូវ៣ចំណុចធំៗដែលសិស្សានុសិស្សគួរដឹងមុនទៅសិក្សានៅប្រទេសអូស្ត្រាលីរួមមាន៖
ចំណុចទី១៖
កញ្ញាបានចែករំលែកអំពីចំណាប់អារម្មណ៍ដំបូងរបស់កញ្ញាចំពោះប្រទេសអូស្រ្តាលី គឺមានអាកាសធាតុត្រជាក់ ហើយប្រជាជនមានការស្វាគមន៍ និងផ្តល់កន្លែងស្នាក់នៅបានយ៉ាងល្អ។ កញ្ញាទទួលបានការយកចិត្តទុកដាក់ពីខាងសាលាផ្ទាល់ក្នុងនាមជានិសិ្សតអន្តរជាតិ និងទទួលបានភាពរួសរាយរាក់ទាក់ពីមជ្ឈដ្ឋានជុំវិញខ្លួន។ រីឯចំណាប់អារម្មណ៏ដំបូងនៃសាលារបស់កញ្ញាគឺអគារ និងទីធ្លាសាលាមានទំហំធំទូលាយ និងភាពជឿនលឿនខាងបច្ចេកវិទ្យា។
ចំណុចទី២៖
កញ្ញាយល់ឃើញថាការសិក្សានៅបរទេសពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់កញ្ញាក្នុងការជួយអភិវឌ្ឍខ្លួនឯងឱ្យមានការរីកចម្រើន។ ឯករាជ្យភាពបានផ្តល់់ឱកាសឱ្យកញ្ញាទទួលបានការស្វែងយល់ពីខ្លួនឯងបន្ថែមដើម្បីឆ្ពោះទៅរកការកែលម្អខ្លួន។ មិនតែប៉ុណ្ណោះ កញ្ញាគិតថាការមានជំនួយពីមនុស្សជុំវិញខ្លួនបានធ្វើឲ្យកញ្ញាមានអារម្មណ៏កក់ក្តៅក្នុងការសិក្សា និងការរស់នៅក្នុងនាមជានិសិ្សតអន្តរជាតិ។
ចំណុចទី៣៖
កញ្ញាទទួលបានបទពិសោធន៍ក្នុងការរស់នៅតែម្នាក់ឯង ការស្វែងយល់ពីទីក្រុង និងការយល់ដឹងអំពីវប្បធម៌ជាច្រើននៅទីនោះ។ កញ្ញាបានបន្តទៀតថាអ្វីដែលគួរឲ្យរំភើបចិត្តបំផុតដែលមិនធ្លាប់មាន គឺការស្វែងយល់ពីកន្លែងកម្សាន្តថ្មីៗ និងការសាកល្បងអាហារថ្មីៗជាមួយមិត្តភក្តិរបស់កញ្ញា។ លើសពីនេះ កញ្ញាបាននិយាយថាឱកាសទទួលបានការសិក្សានៅបរទេសគឺពោរពេញទៅដោយរូបភាព និងភាពភ្ញាក់ផ្អើលជាច្រើនដែលមិនធ្លាប់មានពីមុនមក។
ជាចុងក្រោយ កញ្ញាបានបន្តថាឱកាសទៅសិក្សានៅបរទេសគឺពោរពេញដោយការភ្ញាក់ផ្អើលជាច្រើន វាជំរុញឱ្យយើងសាកល្បងអ្វីថ្មីៗនៅក្នុងដំណើរសិក្សាមួយនេះ។ កញ្ញាបានលើកទឹកចិត្តដល់សិស្សានុសិស្សទំាងអស់ ប្រសិនបើនិស្សិតមានបំណងចង់ទៅសិក្សានៅបរទេស ត្រូវព្យាយាមនិយាយជាមួយអ្នកដទៃទៀតដែលស្ថិតនៅជុំវិញខ្លួនយើង ព្រោះយើងនឹងយល់ឃើញថាវា់ពិតជាចំាបាច់ក្នុងការរៀនសូត្រពីអ្នកដទៃ។
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 | +855 17 54 83 54 | +855 81 63 63 60