ការជ្រើសរើសវិទ្យាល័យដែលត្រឹមត្រូវគឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយដែលឪពុកម្តាយគ្រប់រូបត្រូវតែពិចារណា។ វិទ្យាល័យមិនមែនគ្រាន់តែជាការសិក្សានោះទេ, វាជាកន្លែងដែលសិស្សានុសិស្សធំឡើងជាមនុស្សពេញវ័យដែលមានទំនុកចិត្ត មានសមត្ថភាព ស្វែងយល់ពីចំណាប់អារម្មណ៍របស់ពួកគេ និងត្រៀមខ្លួនសម្រាប់ឱកាសនាពេលអនាគត។
តើអ្វីទៅជាវិទ្យាល័យ?
វិទ្យាល័យនៅប្រទេសអូស្ត្រាលីផ្តល់ការអប់រំកម្រិតមធ្យមសិក្សាសម្រាប់សិស្ស ជាធម្មតាចាប់ពីថ្នាក់ទី ៧ ដល់ទី ១២។ វាជាកន្លែងដែលកុមារមិនត្រឹមតែរៀនមុខវិជ្ជាគ្រឹះដូចជាភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍការគិតត្រឹះរិះ ភាពច្នៃប្រឌិត ការធ្វើការជាក្រុម និងជំនាញភាពជាអ្នកដឹកនាំផងដែរ។ វិទ្យាល័យផ្តល់នូវបរិយាកាសដែលមានរចនាសម្ព័ន្ធដែលធ្វើឱ្យមានតុល្យភាពរវាងការសិក្សា សុខុមាលភាព និងឱកាសក្រៅកម្មវិធីសិក្សា ដែលជួយសិស្សឱ្យរកឃើញចំណុចខ្លាំង និងចំណាប់អារម្មណ៍របស់ពួកគេ។
ហេតុអ្វីត្រូវសិក្សានៅវិទ្យាល័យ?
- មូលដ្ឋានគ្រឹះសិក្សា៖ វិទ្យាល័យរៀបចំសិស្សសម្រាប់ VCE ការសិក្សាវិជ្ជាជីវៈ និងការសិក្សាតម្រង់ទិសសម្រាប់សាកលវិទ្យាល័យ
- ជំនាញជីវិត៖ ក្រៅពីមុខវិជ្ជា សិស្សត្រូវតម្រូវរៀនដោះស្រាយបញ្ហា ការទទួលខុសត្រូវ និងឯករាជ្យភាព
- សុខុមាលភាព និងការគាំទ្រ៖ សាលារៀនផ្តល់ការប្រឹក្សា ការណែនាំ និងកម្មវិធីសុខុមាលភាព ដើម្បីណែនាំសិស្សឱ្យឆ្លងកាត់បញ្ហាដែលជួបប្រទះ
- ឱកាសក្រៅកម្មវិធីសិក្សា៖ កីឡា សិល្បៈ តន្ត្រី ក្លឹបសិក្សា និងកម្មវិធីបណ្ដុះភាពជាអ្នកដឹកនាំ ដែលផ្តល់ឱ្យសិស្សនូវបទពិសោធន៍ដ៏ទូលំទូលាយ
- សហគមន៍៖ វិទ្យាល័យបណ្ដុះអារម្មណ៍នៃសហគមន៍ ការធ្វើការជាក្រុម និងកិច្ចសហការ ដែលជួយកុមារឱ្យមានអារម្មណ៍ថាមានការគាំទ្រ និងជាសមាជិក
អត្ថប្រយោជន៍សម្រាប់កូនរបស់អ្នក
ការវិនិយោគលើការសិក្សានៅវិទ្យាល័យរបស់កូនលោកអ្នក មានន័យថាការវិនិយោគលើភាពជោគជ័យនាពេលអនាគត និងការរីកចម្រើនផ្ទាល់ខ្លួនរបស់ពួកគេ។ បទពិសោធន៍វិទ្យាល័យដ៏រឹងមាំមានដូចជា៖
- កសាងទំនុកចិត្ត និងភាពធន់
- មានឱកាសទទួលបានការអប់រំកម្រិតខ្ពស់ និងការតម្រង់ទិសវិស័យការងារ
- លើកទឹកចិត្តទៅដល់ចំណង់ចំណូលចិត្ត ការងឿងឆ្ងល់ និងការសិក្សារៀនសូត្រទៅតាមចំណង់ចំណូលចិត្ត
- រៀបចំសិស្សឱ្យរីកចម្រើននៅក្នុងពិភពលោកដែលជឿនលឿន
មុខវិជ្ជាសំខាន់ៗ
- ភាសាអង់គ្លេស
- ភាសាបរទេស (ក្រៅពីភាសាអង់គ្លេស)
- វិទ្យាសាស្ត្រ
- គណិតវិទ្យា
- បច្ចេកវិទ្យា
- សិល្បៈ
- មនុស្សសាស្ត្រ
- ការសិក្សាពាណិជ្ជកម្ម
- សុខភាព និងអប់រំកាយ
ការវាយតម្លៃ
នៅ VCE ការវាយតម្លៃគឺផ្អែកទៅលើលទ្ធផល។ លទ្ធផលទាំងនេះគឺផ្អែកទៅលើការយល់ដឹងរបស់សិស្សនៅពេលដែលសិស្សបញ្ចប់មុខវិជ្ជាជាក់លាក់ណាមួយ។ វិទ្យាល័យរដ្ឋាភិបាលនៅរដ្ឋ Victoria កំណត់ការវាយតម្លៃពេញមួយឆ្នាំ ដើម្បីមើលពីរបៀបដែលសិស្សកំពុងរីកចម្រើន។ សិស្សអាចត្រូវបានវាយតម្លៃទៅលើវិធីដូចជា៖
- ការប្រឡង
- ការវាយតម្លៃជាលាយលក្ខណ៍អក្សរ
- បទបង្ហាញផ្ទាល់មាត់
- ការវាយតម្លៃជាក់ស្តែង
- កិច្ចការសិក្សា ឬកិច្ចការក្នុងថ្នាក់
តម្លៃសិក្សា
- បឋមសិក្សា (មត្តេយ្យ - ថ្នាក់ទី 6): $11,300/ឆ្នាំ
- អនុវិទ្យាល័យកម្រិតទាប (ថ្នាក់ទី 7 - 10): $14,000/ឆ្នាំ
- អនុវិទ្យាល័យកម្រិតខ្ពស់ (ថ្នាក់ទី 11 - 12): $15,500/ឆ្នាំ
ថ្ងៃចូលសិក្សា
- ខែមករា
- ខែមេសា
- ខែកក្កដា
- ខែតុលា
Top High Schools
- Balwyn High School
- Bentleigh Secondary College
- Box Hill High School
- Box Hill Senior Secondary College
- Camberwell High School
- Carwatha College P-12
- Collingwood College (P-12)
- Dandenong High School
- Elwood College
- Essendon Keilor College
- Footscray High School
- Keilor Downs Secondary College
- Kew High School
- Keysborough Secondary College
- McClelland Secondary College
- Mill Park Secondary College
- Mordialloc College
- Macleod College (P-12)
- Mount Alexander 7-12 College
- Noble Park Secondary College
- Northcote High School
- Pakenham Secondary College
- Parkdale Secondary College
- Rosehill Secondary College
- St Albans Secondary College
- Strathmore Secondary College
- The Grange P-12 College
- Wellington Secondary College
- Werribee Secondary College
- Westall Secondary College
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60





