Reason to Study School Abroad

February 09, 2024
Visitor/s 754
background image

ការជ្រើសរើសទិសដៅសិក្សាគឺជារឿងសំខាន់សម្រាប់សិស្សានុសិស្សរៀននៅវិទ្យាល័យ។ ក្រឡេកមកមើលហេតុផលមួយចំនួនដែលសិស្សានុសិស្សានៅថ្នាក់វិទ្យាល័យគួរទៅសិក្សានៅបរទេស។

ឱកាសសិក្សា

ថ្នាក់វិទ្យាល័យបរទេសតែងតែផ្តល់ជូននូវកម្មវិធីអប់រំចម្រុះបែបស្តង់ដារអន្តរជាតិកម្មវិធីសិក្សាកម្រិតខ្ពស់ និងវក្គសិក្សាឯកទេស។ លើសពីនេះអាចផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ និងទស្សនៈទូលំទូលាយទៅលើមុខវិជ្ជាផ្សេងៗដល់សិស្សានុសិស្ស។ ជាពិសេសការបង្រៀនដោយមានបទពិសោធន៍ និងមានសមត្ថភាព ដែលនាំមកនូវចំណេះដឹង និងជំនាញជាច្រើនប្រកបដោយភាពច្នៃប្រឌិត នៃការសិក្សារបស់សិស្សឱ្យកាន់តែរីកចម្រើនខ្លាំងឡើង។

ស្វែងយល់ពីវប្បធម៌

ការរស់នៅក្នុងវប្បធម៌ផ្សេងគ្នា និងសិក្សានៅបរទេសអាចជាបទពិសោធន៍ផ្លាស់ប្តូរមួយសម្រាប់អភិវឌ្ឍផ្នត់គំនិតនៃចម្រុះវប្បធម៌ និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រពៃណី ភាសា និងទំនៀមទម្លាប់ផ្សេងៗគ្នា។ លើកទឹកចិត្តឱ្យសិស្សស្វែងយល់ពីទំនៀមទម្លាប់ និងចំពោះទិដ្ឋភាពពិសេសវប្បធម៌នីមួយៗ ជុំវិញសកលលោក។ ជំនាញដ៏សំខាន់មួយទៀតនោះគឺ មានការទំនាក់ទំនងគ្នាទៅវិញទៅមក។

ឯករាជ្យភាព

 ការសិក្សានៅបរទេសជំរុញឱ្យសិស្សានុសិស្សមានការរីកចម្រើន និងឯករាជ្យភាព។តាមរយៈការរស់នៅឆ្ងាយពីឪពុកម្តាយ កូនអាចរៀនស្វែងយល់ពីបរិយាកាសជុំវិញដែលមិនធ្លាប់ស្គាល់ពីមុន អាចគ្រប់គ្រងពេលវេលា មានទំនួលខុសត្រូវ និងហ៊ានធ្វើការសម្រេចចិត្ត។ ពួកគេអាចអភិវឌ្ឍខ្លួនឯង បង្កើនភាពជឿជាក់លើខ្លួនឯង។ 

អាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុ

 សាកលវិទ្យាល័យ និងអង្គការជាច្រើនបានផ្តល់អាហារូបករណ៌ ឬជំនួយហិរញ្ញវត្ថុជាពិសេសសម្រាប់និស្សិតអន្តរជាតិ។ ការសិក្សាថ្នាក់វិទ្យាល័យនៅបរទេសអាចធ្វើឱ្យសិស្សមានសិទ្ធិទទួលបានឱកាសទាំងនេះ ជួយទូទាត់ការចំណាយលើការអប់រំ។ អាហារូបករណ៍អាចផ្អែកលើគុណសម្បត្តិតម្រូវការ ឬភ្ជាប់ទៅនឹងមុខវិជ្ជាជាក់លាក់នៃការសិក្សារបស់សិស្ស។

ឱកាសការងារ 

ការសិក្សាថ្នាក់វិទ្យាល័យនៅបរទេសអាចផ្តល់ឱ្យសិស្សនូវការប្រកួតប្រជែងក្នុងទីផ្សារការងារ។ និយោជកតែងតែឱ្យតម្លៃលើបទពិសោធន៍អន្តរជាតិ ជំនាញភាសា និងទស្សនៈវិជ្ជាដែលទទួលបានតាមរយៈការសិក្សានៅបរទេស។ ក្រោយនិស្សិតបញ្ចប់ការសិក្សានៅបរទេសអាមានការងារល្អៗ និងឱកាសសម្រាប់ធ្វើការនៅក្នុងក្រុមហ៊ុនជាច្រើន ឬឧស្សាហកម្មអន្តរជាតិ។

 

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024