កញ្ញា SRUM Sokuntheary គឺជានិស្សិតអាហារូបករណ៍ឆ្នាំទីពីរដែលកំពុងសិក្សា Bachelor of Business Administration នៅ Solbridge International School of Business ប្រទេសកូរ៉េខាងត្បូង។
តាមការលើកឡើងរបស់កញ្ញា ប្រទេសកូរ៉េខាងត្បូងជាប្រទេសអភិវឌ្ឍមួយដែលមានគុណភាពខ្ពស់លើប្រព័ន្ធអប់រំ និងមានមុខជំនាញច្បាស់លាស់ ពិសេសគឺការផ្តល់នូវឱកាសអាហារូបករណ៍ជាច្រើន ដល់សិស្សានុសិស្សអន្តរជាតិដែលមានបំណងចង់ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង។ ឱកាសអាហារូបករណ៍បានក្លាយជាចំណុចចាប់អារម្មណ៍មួយរបស់កញ្ញាក្នុងការសម្រេចចិត្តទៅបន្តការសិក្សានៅប្រទេសកូរ៉េ ដោយបានមើលឃើញអំពីសាលា Solbridge International School of Business ថាជាសាលាដែលមានសកា្តនុពលខ្លាំងនៅ Daejeon ប្រទេសកូរ៉េខាងត្បូង។ នៅសាលា Solbridge International School of Business មានកម្មវិធីសិក្សាចំនួន៤ដល់សិស្សានុសិស្សមានដូចជា៖ ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតលើផ្នែកពាណិជ្ជកម្មដែលជាជំនាញគោលរបស់សាលា។ Solbridge ជាសាលាអន្តរជាតិដែលសិក្សាជាភាសាអង់គ្លេស និងផ្តល់ឱកាសដល់និស្សិតក្នុងការរៀនភាសាកូរ៉េក៏ដូចជាភាសាជប៉ុន និងចិន។ សាលា Solbridge បានផ្តល់ឱកាសនិងលើកកម្ពស់និស្សិតអន្តរជាតិយ៉ាងខ្លាំង ដោយជម្រុញឲ្យនិស្សិតចូលរួមកម្មវិធី និងសកម្មភាពផ្សេងៗជាច្រើនកំឡុងពេលសិក្សាមានដូចជា៖ ដំណើរកម្សាន្ត កម្មវិធីផ្លាស់ប្តូរការសិក្សា ការប្រកួតប្រជែងផ្សេងៗ និងឱកាសតំណាងសាលាក្នុងការចូលរួមប្រកួតនៅក្រៅប្រទេសផងដែរ។ ក្រៅពីនេះ សាលាតែងតែមានការផ្លាស់ប្តូរកម្មសិក្សាដល់និស្សិតក្នុងការទៅការសិក្សានៅបរទេសដូចជានៅប្រទេសអូស្ត្រាលី និងអាមេរិកជាដើម។ មិនតែប៉ុណ្ណោះ ខាងសាលាតែងតែជួយធ្វើទីប្រឹក្សាយោបល់ដល់សិស្សនិស្សិតក្នុងការស្វែងរកការងារក្នុងស្រុក និងក្រៅប្រទេស។
តាមបទពិសោធន៍របស់កញ្ញាផ្ទាល់ក្នុងការសិក្សានៅសាលា Solbridge International School of Business កញ្ញាទទួលបានរូបភាពជាច្រើនដូចជា៖ ការស្នាក់នៅផ្ទាល់ជាមួយនិស្សិតអន្តរជាតិដទៃ ភាពចម្រុះជាតិសាសន៍ វប្បធម៌និងមជ្ឈដ្ឋានជុំវិញនៅក្នុងទីក្រុង Daejeon។ កញ្ញាបានប្រាប់ WEduAbroad យើងថា កញ្ញាពិតជាភ្ញាក់ផ្អើលនូវការយកចិត្តទុកដាក់លើនិសិ្សតអន្តរជាតិ និងការផ្តល់ឱកាសចូលរួមផ្សេងៗដល់កញ្ញា។ កញ្ញាទទួលបានការគាំទ្រយ៉ាងខ្លាំងពីខាងសាលាក្នុងការចូលរួម Workshop ទៅក្រៅប្រទេស និងដំណើរកំសាន្តក្នុងស្រុកនិងក្រៅស្រុកក្នុងកំឡុងពេលសិក្សា។ បើនិយាយអំពីមជ្ឍដ្ឋានជុំវិញ កញ្ញាបានបញ្ជាក់ថា មានសុវត្ថិភាពខ្ពស់និងមានភាពងាយស្រួលក្នុងការរស់នៅក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃ។
កញ្ញាបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានបំណងចង់ទៅសិក្សានៅបរទេសឬប្រទេសកូរ៉េខាងត្បូង សិស្សានុសិស្សគួរតែដាក់ពាក្យទៅសាលា Solbridge International School of Business ដើម្បីទទួលបានឱកាសជាច្រើនពីខាងសាលា។ លើសពីនេះ និស្សិតនឹងទទួលបានអាហារូបករណ៍ជារៀងរាល់ឆមាសដើម្បីលើកទឹកចិត្តនិសិ្សតឲ្យបន្តការសិក្សានិងរីករាយជាមួយកម្មវិធីសិក្សាក៏ដូចជាដំណើរកម្សាន្តនានានៅប្រទេសកូរ៉េខាងត្បូង។
ចង់ដឹងលម្អិតអំពីបទពិសោធន៍ការសិក្សានៅសាលា Solbridge International School of Business របស់កញ្ញា SRUN Sokuntheary សូមចូលទស្សនាវីដេអូ សម្ភាសន៍របស់គាត់ជាមួយនឹង WEduAbroad ដែលមាននៅក្នុងលីងខាងក្រោមនេះ៖ WEduAbroad Official
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 | +855 17 54 83 54 | +855 81 63 63 60