What is Law?

September 07, 2020
Visitor/s 18K
background image

ជំនាញច្បាប់ ឬហៅម្យ៉ាងទៀត ជំនាញនីតិសាស្រ្តជាជំនាញមួយដែល ដែលអាចផ្តល់ឲ្យអ្នកនូវ ភាពដឹកនាំ នឹងបង្ហាញពីគន្លងផ្លូវ ដែលត្រូវដើរ ។ អត្ថប្រយោជន៍នៃការសិក្សានូវមុខជំនាញនេះ និស្សិតនិងទទួលបាននូវអារម្មណ៍ ពោរពេញទៅដោយការជឿទុកចិត្តលើខ្លួនឯង ពីព្រោះ ពួកគេបានយល់ដឹងអំពីច្បាប់និង បទបញ្ញត្តិសំខាន់ៗ ជាច្រើនដែលមានទំនាក់ទំនង ទៅនឹងអ្នកដែលធ្វើការខាងផ្នែកច្បាប់ និង នយោបាយដែលមានការទំនាក់ទំនងគ្នាយ៉ាង ជិតស្និទ្ធ និង ធ្វើការពង្រីកចំណេះដឹង ទាក់ទង នឹងសង្គម និង បញ្ហាដែលកើតឡើង ក្នុងពិភពលោកសព្វថ្ងៃ ផងដែរ ។ 

១.​​ ​​​អ្វីទៅជាជំនាញច្បាប់? 

ជំនាញច្បាប់ជាជំនាញដែល សិក្សាពីសំណុំវិធានគតិយុត្តិទាំងឡាយដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើការគ្រប់គ្រងសណ្តាប់ធ្នាប់សង្គមរឺដើម្បីរៀបចំសង្គមអោយមានស្ថេរភាព និង របៀបរៀបរយ ល្អ ឬក៏អាចនិយាយបានថាជាលិខិតបទដ្ឋានគតិយុត្តិ ដែលត្រូវបានចេញ ដោយស្ថាប័ន នីតិបញ្ញត្តិ និងការទណ្ឌកម្មលើបុគ្គលមានកំហុសជាដើម ។ 

២. តើជំនាញនេះសិក្សាពីអ្វីខ្លះ? 

ជំនាញនេះជាទូទៅត្រូវតម្រូវឲ្យអ្នកសិក្សារយៈពេល ៤ឆ្នាំ ស្មើនឹង ១៤៦.៥ ក្រេឌីត ហើយនៅ កំឡុងពេលសិក្សាពីជំនាញនេះអ្នកអាចនឹងត្រូវសិក្សាពីចំណេះដឹងទូទៅអំពីច្បាប់ ទ្រឹស្តីមូលដ្ឋាន មានដូចជា ច្បាប់ជាតិ និងច្បាប់អន្តរជាតិជាដើ់ម រួមទាំងទ្រឹស្តីជំនាញដូចជា នីតិព្រហ្មទណ្ឌ នីតិរដ្ឋប្បវេណី នីតិពាណិជ្ជកម្ម ឬក៏ នីតិសិទ្ធិមនុស្ស ពោលអាស្រ័យទៅតាមសាកលវិទ្យាល័យ ដែលអ្នកជ្រើសរើស ។ លើសពីនេះទៅទៀត អ្នកក៏ត្រូវសិក្សាពីការងារប្រតិបត្តិ សីលធម៌ និងការពិគ្រោះយោបល់ផ្នែកច្បាប់ផងដែរ ។ 

៣. បន្ទាប់ពីរៀនចប់ អាចប្រកបការងារអ្វីបាន? 

នីតិសាស្ត្រគឺជាមុខវិជ្ជាដ៏សំខាន់មួយ ពីព្រោះនៅជុំវិញពិភពលោក និង នៅគ្រប់ប្រទេសត្រូវការ ច្បាប់រឺនីតិនៅគ្រប់ផ្នែកទាំងអស់ដើម្បីធ្វើឲ្យសំរេចការងារ រឺ កិច្ចការអ្វីមួយឲ្យទទួលបានការ ជោគជ័យ។ បន្ទាប់ពីពេលបញ្ចប់ការសិក្សា សិស្ស និស្សិត អាចក្លាយជាប្រកបការងារ វិជ្ជាជីវៈច្បាប់ដូចជា ៖ ចៅក្រម សារការី ជំនួយការមេធាវី មេធាវី ឬធ្វើការងារនៅក្នុង ជួររដ្ឋាភិបាល និង តាមក្រុមហ៊ុនផ្សេងៗ ដែលអាចជា អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ អ្នកបង្កើតច្បាប់ រឺ អ្នកវិភាគជាដើម។ 

៤. តើសាកលវិទ្យាល័យណាខ្លះដែលផ្តល់នូវការសិក្សាចំពោះជំនាញនេះ? 

សាកលវិទ្យាល័យដែលមានបង្រៀនមុខជំនាញច្បាប់ ឬ នីតិសាស្ត្រនេះមានដូចជា៖ 

  • សាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE)
  • សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)
  • សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP)
  • សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC)
  • សាកលវិទ្យាល័យន័រតុន( NORTON) និង សាកលវិទ្យាល័យជាច្រើនទៀត ។ 

Further Assistance

មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc 

You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60

Partially Funded

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024