អ្វីទៅជាអាហារូបករណ៍ llwoo Foundation?
អាហារូបករណ៍ Ilwoo Foundation ជាអាហារូបករណ៍ពេញថ្លៃ បង្កើតឡើងក្រោមការសហការណ៍រវាង llwoo Foundation និង ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដើម្បីផ្ដល់ឱកាសដល់និស្សិត កម្ពុជាទៅសិក្សាជំនាញវិស្វរកម្មនៅសាកលវិទ្យាល័យរបស់ប្រទេសកូរ៉េ។ ដោយឡែកអាហារូបករណ៍នេះមានចំនួន ៤កន្លែងផ្តល់ឱ្យសម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងនិស្សិតសាលាតិចណូ (ITC) ហើយក្នុងនោះមាន ២កន្លែងផ្តល់ឱ្យថ្នាក់បរិញ្ញាបត្រ (Bachelor's degree) និង ២កន្លែងទៀតផ្តល់ឱ្យថ្នាក់អនុបណ្ឌិត (Master's degree)។
>ថ្នាក់បរិញ្ញាប័ត្រមានរយៈពេល ៥ឆ្នាំ (បូករួមថ្នាក់បំប៉នភាសាកូរ៉េ១ឆ្នាំ)
> ថ្នាក់អនុបណ្ឌិតមានរយៈពេល ៣ឆ្នាំ (បូករួមថ្នាក់បំប៉នភាសាកូរ៉េ១ឆ្នាំ)
លក្ខខណ្ឌជ្រើសរើស
១- សម្រាប់ថ្នាក់បរិញ្ញាប័ត្រ
> មានអាយុក្រោម២២ឆ្នាំ នៅលីវ មិនទាន់រៀបការ
> ជានិស្សិតរៀននៅមហាវិទ្យាល័យវិស្វកម្ម
២- សម្រាប់ថ្នាក់អនុបណ្ឌិត
> មានអាយុក្រោម៣៥ឆ្នាំ
> នៅលីវ
> មានសញ្ញាប័ត្រថ្នាក់បរិញ្ញាប័ត្រ មានបំណងចង់បន្តការសិក្សាជំនាញវិស្វកម្ម
អត្ថប្រយោជន៍
> ការលើកលែងតម្លៃសិក្សា
> សំបុត្រយន្តហោះ
> ប្រាក់ឧបត្ថម្ភប្រចាំខែ
> ការធានារ៉ាប់រងសុខភាព
> ការរ៉ាប់រងតម្លៃសិក្សាថ្នាក់បំប៉នភាសាកូរ៉េ
> ថ្លៃចំណាយលើកន្លែងស្នាក់នៅ
ការដាក់ពាក្យ
> កាលបរិច្ឆេទបើកទទួលពាក្យ៖ ចុងខែតុលា (អាចមានការផ្លាស់ប្តូរ) ។ ឯកសារចាំបាច់សម្រាប់ការដាក់ពាក្យ៖
> ពាក្យសុំអាហារូបករណ៍បំពេញរួច ១ច្បាប់ (តាមបែបបទដែលបានកំណត់)
> កិច្ចសន្យា (IWF_Pledge) ១ច្បាប់ (តាមបែបបទដែលបានកំណត់)
> បទឧទ្ទេសនាមអំពីខ្លួនឯង (Self-Introduction Essay) ១ ច្បាប់ (តាមបែបបទដែលបានកំណត់ )
> សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ១ច្បាប់ (ចម្លងច្បាប់ដើម)
> ព្រឹត្តិបត្រពិន្ទុនៅវិទ្យាល័យ និងនៅសាកលវិទ្យាល័យ ១ច្បាប់ វិញ្ញាបនបត្របញ្ជាក់កម្រិតភាសាអង់គ្លេស ១ច្បាប់ (ចម្លងច្បាប់ ដើម)
> វិញ្ញាបនបត្របញ្ជាក់កម្រិតភាសាកូរ៉េ ១ច្បាប់ (ចម្លងច្បាប់ដើម) (ប្រសិនបើមាន)
> រូបថតទំហំ 4cm*5cm ចំនួន ២សន្លឹក
បញ្ជាក់៖
> ចំពោះឯកសារមួយដែលមានលាយលក្ខជាភាសាខ្មែរ បេក្ខជនត្រូវបកប្រែឯកសារទាំងនោះទៅជាភាសាអង់គ្លេស ឬភាសាកូរ៉េ ហើយត្រូវដាក់ឯកសារដែលបកប្រែនោះមុន ឬលើឯកសារមិន ទាន់បកប្រែ ។
> ចូររៀបឯកសារទាំងអស់ដាក់តាមលំដាប់លំដោយដែលបានរៀបរាប់ខាងលើ។
គន្លឹះក្នុងការដាក់ពាក្យ
មុនពេលដាក់ពាក្យ
- កំណត់គោលដៅឱ្យបានច្បាស់លាស់សម្រាប់អនាគតរបស់អ្នក
- ចាប់ផ្តើមធ្វើការងារដែលជួយដល់សហគមន៍ (បើអាច)
- បកប្រែឯកសារសំខាន់មួយចំនួនទៅជាភាសាអង់គ្លេស (ឬកូរ៉េ)
- ត្រៀមធ្វើព្រឹត្តិបត្រពិន្ទុ និងសញ្ញាប័ត្រផ្សេងៗដែលគេត្រូវការ
- ត្រៀមធ្វើលិខិតឆ្លងដែន
- ចាប់ផ្តើមរៀនភាសាកូរ៉េ (បើអាច)
ពេលដាក់ពាក្យ
- ពិនិត្យមើលថាឯកសារមានគ្រប់អស់ឬនៅ
- ពិនិត្យឡើងវិញនូវការសរសេរពាក្យរបស់អ្នក
មុនពេលសម្ភាសន៍
- អានពាក្យដាក់អាហារូបករណ៍ម្តងទៀត ព្រោះអ្នកសម្ភាសន៍អាចសួរអ្នក
បញ្ជាក់បន្ថែមពីពាក្យរបស់អ្នក
- ធ្វើការហាត់សមការសម្ភាសន៍ឱ្យបានយ៉ាងហោចណាស់ ២ដង។
សំណួរមួយចំនួនដែលគេច្រើនសួរមាន
1. ចូរអ្នកណែនាំអំពីខ្លួនឯង
2. ហេតុអ្វីបានជាអ្នកចង់បន្តការសិក្សានៅប្រទេសកូរ៉េ?
3. ហេតុអ្វីយើងគួរជ្រើសរើសអ្នក?
4. តើអ្នកមានផែនការសិក្សាបែបណាប្រសិនបើអ្នកជាប់អាហារូបករណ៍ ?
5. ពេលអ្នករៀនចប់ត្រឡប់មកវិញ តើអ្នកនឹងជួយធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍ ប្រទេសរបស់អ្នក?
• ស្លៀកពាក់ឱ្យបានសមរម្យស្អាតបាត
• ញ៉ាំអាហារឱ្យបានគ្រប់គ្រាន់
• ទៅដល់កន្លែងសម្ភាសន៍ឱ្យបានមុនយ៉ាងហោច ៣០នាទី។
ពេលសម្ភាសន៍
> កុំកុហក
> មានទំនុកចិត្តលើខ្លួនឯង
> និយាយឱ្យច្បាស់ៗ
> ឥរិយាបថត្រឹមត្រូវ មិនច្រងេងច្រងោង។
***Disclaimer: WEduShare does not own the content. Our purpose is purely to help spread the information. Although every effort is made to keep the information true, accurate, complete and appropriate, we make no representations nor warranties.