អំពីអាហារូបករណ៍
អាហារូបករណ៍ទេពកោសល្យស្ទែមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន កំពុងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែងសម្រាប់និស្សិតដេលមានបំណងចង់សិក្សានូវមុខជំនាញដូចជា រ៉ូបូត និងស្វ័យប្រវត្តិកម្ម (Robotics and Automation Engineering), វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence), សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cyber Security), វិស្វកម្មសូហ្វវែរ (Software Engineering), ស្ថាបត្យកម្ម (Architecture), ការរចនាផ្នែកខាងក្នុង (Interior Design), និងបញ្ញាធុរកិច្ច (Business Intelligence)។
លក្ខខណ្ឌ
- មានសញ្ជាតិខ្មែរ
- មានសញ្ញាបត្របាក់ឌុប
- មានអាយុមិនលើសពី ២៥ឆ្នាំ
- ឆ្លងកាត់ការប្រឡងចូលនៅសាកលវិទ្យាល័យខេមតិច
- មានការតាំងចិត្តខិតខំការសិក្សា
អត្ថប្រយោជន៍
- អាហារូបករណ៍នេះមានតម្លៃជាទឹកប្រាក់សរុប១៦,០០០ដុល្លារអាមេរិក
- ក្នុងនិស្សិតម្នាក់ សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល៤ ឆ្នាំ
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬមានសញ្ញាបត្រសមមូល និងត្រូវឆ្លងកាត់ការប្រឡងមុខវិជ្ជា៖គណិ តវិទ្យានិងតក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងការសម្ភាសផ្ទាល់នៅសាកលវិទ្យាល័យខេមតិច។
របៀបដាក់ពាក្យ
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (បញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច)
- វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាអង់គ្លេស (ប្រសិនបើមាន)
- ឯកសារមួយក្នុងចំណោម សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដែលនៅមានសុពលភាព
- រូបថតថ្មីទំហំ ៤ x ៦ មានផ្ទៃពណ៌ស។
កាលបរិច្ឆេទនៃការឈប់ទទួលពាក្យរហូតដល់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៥។
You can contact to WEduAbroad Team for further support and assistance at +855 17 54 83 54 | +855 63 63 60 (available in Telegram)
For more information, you could go to the official website.