អំពីអាហារូបករណ៍
ក្រសួងអប់រំផ្តល់អាហារូបករណ៍២០កន្លែងសម្រាប់បុគ្គលិកអប់រំ និងជ្រើសរើសសិស្សបង់ថ្លៃ៦០នាក់ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ ដែលមានរយៈពេលពីរឆ្នាំ សិក្សារៀងរាល់ថ្ងៃសៅរ៍អាទិត្យ នៅវិទ្យាស្ថានជាតិអប់រំ។
លក្ខខណ្ឌនៃការផ្តល់អាហារូបករណ៍
- ជាបុគ្គលិកអប់រំក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា
- មានបទពិសោធន៍ការងារតាំងស៊ប់ក្នុងក្របខណ្ឌរដ្ឋ
- មានវិញ្ញាបនបត្ររដ្ឋបាលចេញដោយប្រធានអង្គភាព
- មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ។